Sunday, June 29, 2008

កំហឹងរបស់ប្រជាពលរដ្ឋនៅក្រុមទី27​និង28

ប្រជាពលរដ្ឋនៅក្រុមចំនួនពីរ(27និង28)បានផ្តឹងតវាជាមូយមេឃុំរាមឈ្មោះចាន់​ រិទ្វហៅចនដើម្បីសុំអោយបើកសន្ទះផ្លូវទឹកកុំ អោយស្ទះផ្លូវនិងកុំអោយទឹកហូរចូលមកលើផ្លូវរបស់ប្រជាពលរដ្ឋ។ប្រជាជនទាំងពីរក្រុមនេះមានចំនួន164គ្រួសារនិងទទូលរងការ នៅទឹកលិចមានចំនួនប្រហែល62គ្រូសារនៅពេលមានភ្លៀងខ្លាំង ហើយផ្លូវចេញចូលត្រូវខូចខាតពិបាកក្មុងការធ្វើដំណើរ។
បើតាមសំដីរបស់ប្រជាជនបានិយាយថាការផ្តឹងនេះបានធ្វើម្តងរូចមកហើយកាលពីឆ្នាំ2007 ប៉ុន្តែមិនបានការសោះរហូតមក ដល់ឆ្នាំ2008ទើបមានការបណ្តឹងម្តងទៀត។ការផ្តឹងលើកទី1មិនបានសំរេចដោយសារ អ្នកស្រីចៅសង្កាត់នឹងលោកចនធ្លាប់ ស្គាល់គ្នានិងធ្លាប់ធ្វើការជាមួយគ្នា រហូតបានបញ្ជូនទៅខណ្ឌ។ប៉ុន្តែការផ្តឹងមិនបាន ជោគជ័យដដែល ហើយខណ្ឌបាននិយាយថាចាំគេដោះស្រាយអោយ រហូតមកដល់ថ្ងៃនេះមិនមានការដោះស្រាយទេ។
ហើយប្រជាជនបាននិយាយថាប្រសិនបើការដោះស្រាយនេះមិនបានសំរេចទេនោះពួកគាត់និងមិនទៅបោះឆ្នោតទេ លុះត្រាតែមានការដោះស្រាយអោយពួកគាត់។